ព័ត៌មានអំពី បណ្ណាល័យ ម៉េងលី ជេ. គួច
បណ្ណាល័យ ម៉េងលី ជេ. គួច គឺជាឃ្លាំងប្រមូលផ្តុំសៀវភៅ ទស្សនាវដ្តី និងឯកសារគ្រប់ប្រភេទ ដូចជាឯកសារដែលស្របតាមកម្មវិធីសិក្សា ឯកសារចំណេះដឹងទូទៅ និងជាកន្លែងផ្តល់ចំណេះដឹងដល់សិស្សានុសិស្សនៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង ដើម្បីសិក្សាស្រាវជ្រាវ។ ក្រៅពីផ្តល់សេវាកម្មឯកសារដល់សិស្ស បណ្ណាល័យ ម៉េងលី ជេ. គួច បានបើកទទួលលោកគ្រូ អ្នកគ្រូ បុគ្គលិក និងសាធារណជនទូទៅចូលអានដោយសេរី ក្នុងគោលបំណងបំផុសស្មារតី និងលើកស្ទួយវិស័យអំណានដល់សិស្ស លោកគ្រូ អ្នកគ្រូ និងបុគ្គលិក។
បណ្ណាល័យ ម៉េងលី ជេ. គួច ស្វាគមន៍ និងបើកទ្វារដល់សាធារណជនចូលអានដោយសេរី ដើម្បីលើកកម្ពស់ទម្លាប់នៃការអានដល់ក្មេងៗជំនាន់ក្រោយ ក៏ដូចជាជំរុញអោយពួកគេចូលចិត្តការអាន ការស្រាវជ្រាវ និងពង្រីកចំណេះដឹងតាមរយៈការអាន។
ដើម្បីក្លាយជាសមាជិករបស់បណ្ណាល័យ ម៉េងលី ជេ.គួច សូមអញ្ជើញមកកាន់បណ្ណាល័យយើងខ្ញុំទាំង៨សាខា។ នៅពេលក្លាយជាសមាជិក អ្នកអាចមានសិទ្ធិអានដោយគ្មានដែនកំណត់ ក៏ដូចជាខ្ចីសៀវភៅ និងឯកសារយោងពីបណ្ណាល័យយើងខ្ញុំផងដែរ។
សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS)
ថ្ងៃចន្ទ ដល់ ថ្ងៃសៅរ៍
ពេលព្រឹក ៧:១៥ នាទីព្រឹក– ១១:០០ នាទីថ្ងៃត្រង់
ពេលរសៀល ១:០០ នាទីរសៀល – ៥:០០ នាទីល្ងាច
មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii)
ថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ
ពេលព្រឹក ៧:៤៥ នាទីព្រឹក – ១១:០០ នាទីថ្ងៃត្រង់
ពេលរសៀល ១:៤៥ នាទីរសៀល – ៦:៣០ នាទីល្ងាច
សេវាកម្ម
បណ្ណាល័យ ម៉េងលី ជេ. គួច ជាកន្លែងលើកកម្ពស់ការរៀនសូត្រពេញមួយជីវិត។ យើងប្តេជ្ញាផ្តល់នូវរាល់ធនធានទាំងអស់សម្រាប់ការសិក្សារបស់ពួកគេ ក៏ដូចជាសាធារណៈជនទូទៅ សម្រាប់ការសិក្សា ការបង្រៀន និងការស្រាវជ្រាវរបស់ពួកគេ។ ក្នុងនាមជាអ្នកផ្តល់សេវាកម្មអប់រំឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា និងដើម្បីលើកស្ទួយសារៈសំខាន់នៃការអាន បណ្ណាល័យម៉េងលី ជេ. គួច នឹងផ្តល់ទីតាំងចំនួន ១៥ កន្លែងផ្សេងគ្នាក្នុងចំណោមសាខាទាំង ៨ នៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង។
ទីតាំងបណ្ណាល័យ
១. សាខាម៉ៅសេទុង (ការិយាល័យកណ្តាល)
២. សាខាទួលគោក
៣. សាខាចាក់អង្រែ
៤. សាខាចោមចៅ
៥. សាខាផ្សារថ្មី
៦. សាខាជ្រោយចង្វារ
៧. សាខាសៀមរាប
៨. សាខាតាកែវ
៩. សាខាសែនសុខ
ចក្ខុវិស័យ បេសកម្ម និងគោលដៅរបស់បណ្ណាល័យ ម៉េងលី ជេ. គួច
• ផ្តល់ទីកន្លែងងាយស្រួល ប្រកបដោយផាសុកភាពសម្រាប់ការសិក្សាស្រាវជ្រាវ
• ដើរតួយ៉ាងសំខាន់ជានិច្ចក្នុងការជំរុញវឌ្ឍនភាពនៃចំណេះដឹង
• បើកជូនសាធារណជនទូទៅបានចូលមកខ្ចីសៀវភៅ
• ផ្តល់ជូននូវកុំព្យូទ័រដែលភ្ជាប់ប្រព័ន្ធអ៊ិនធើណេតរួចរាល់
• ផ្តល់កន្លែងឱ្យសិស្សមានការសិក្សាម្នាក់ឯង និងសិក្សាជាក្រុម
• ផ្តល់កន្លែងអាន និងបណ្តុះទម្លាប់នៃអានទៅដល់កុមារ
• ផ្តល់បរិយាកាសវិជ្ជមាន និងសន្តិភាពសម្រាប់អ្នកចូលចិត្តសៀវភៅ
• លើកកម្ពស់ការអាន និងស្រាវជ្រាវ
• ផ្តល់នូវធនធានសៀវភៅដ៏សម្បូរបែប
• ផ្តល់នូវសម្ភាររូបវ័ន្ត ដើម្បីបង្កើនក្នុងការសិក្សាស្រាវជ្រាវ ។