កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ គណៈគ្រប់គ្រងសាលានៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាសៀមរាប បានរៀបចំកម្មវិធីបោះតែនតិ៍សម្រាប់សិស្សានុសិស្សថ្នាក់ក្រោមមត្តេយ្យ និងមត្តេយ្យសិក្សា។ អ្នកគ្រូបានបង្ហាញ និងពន្យល់អំពីរបៀបដំឡើងបោះតែនតិ៍ឱ្យសិស្សានុសិស្សចេះដំឡើងបោះតែនតិ៍ដោយខ្លួនឯងទៅថ្ងៃអនាគត ហើយចេះបង្កើតសាមគ្គីភាព មានភាពស្និតស្នាលជាមួយមិត្តភក្តិក្នុងថ្នាក់ និងក្នុងសាលារៀន។ បន្ថែមពីនេះទៅទៀត អ្នកគ្រូបានអានរឿងនិទានខ្លីៗ ឱ្យសិស្សានុសិស្សបានស្ដាប់ផងដែរ ហើយចុងកម្មវិធីអ្នកគ្រូក៏បានដឹកនាំប្អូនៗ សិស្សានុសិស្សលេងល្បែងកម្សាន្តផងដែរ។ សិស្សានុសិស្សទទួលបាននូវចំណេះដឹង បទពិសោធក្នុងការបោះតែនតិ៍ ហើយសិស្សានុសិស្សបានអនុវត្តការរៀបចំតែនតិ៍ដោយខ្លួនឯងដោយមានការជួយសម្រួលពីអ្នកគ្រូ និងយល់ដឹងកាន់តែច្បាស់លាស់ពីការបោះជុំរុំ រួមទាំងការអាន និងការស្តាប់រឿងនិទានខ្លីៗប្រកបដោយបរិយាកាសរីករាយ។