ការបង្រៀនថ្នាក់និស្សន៍មុខវិជ្ជា គណិតវិទ្យា ថ្នាក់ទី៥ បង្រៀនដោយអ្នកគ្រូ ម៉យ ស្រីកា

កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ អ្នកគ្រូ ម៉យ ស្រីកា បានបង្រៀនថ្នាក់និទស្សន៍មុខវិជ្ជាគណិតវិទ្យា។ គោលបំណងនៃការបង្រៀនថ្នាក់និស្សន៍គឺ ដើម្បីចែករំលែកអំពីវិធីសាស្រ្ត បទពិសោធន៍ក្នុងការបង្រៀន បច្ចេកទេស ការផលិតសម្ភារៈឧបទេស និងពង្រឹងគុណភាពបង្រៀនឱ្យកាន់តែមានគុណភាព ដើម្បីធ្វើឱ្យសិស្សឆាប់ចាប់មេរៀន និងកាន់តែងាយយល់។ បន្ទាប់ការបង្រៀនថ្នាក់និទស្សន៍នេះ លោកគ្រូ អ្នកគ្រូមានឱកាសសួរសំណួរ ដោះស្រាយនូវចម្ងល់ផ្លាស់ប្តូរវិធីសាស្រ្ត កែលម្អ និងបំពេញចំណុចខ្វះខាតដែលខ្លួនមាន ដើម្បីជាយាន្ត និងជាគន្លឹះក្នុងការបង្រៀនរបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព និងគុណភាពបង្រៀនបន្ថែមទៀត។