សិស្សធ្វើការពិសោធន៍

 

សិស្សធ្វើការពិសោធន៍

កម្មវិធី​សិក្សា​ស្រាវជ្រាវ​ ជា​កម្មវិធី​មួយ​នៃ​កម្មវិធី​សិក្សាអប់រំ​របស់​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​។ កម្មវិធី​នេះ​ត្រូវ​បាន​បង្កើត​ឡើងជា​មួយ​សកម្ម​ភាព​ផ្សេង​ៗដូចជា​ ការសិក្សា​ស្រាវជ្រាវ​របស់​សិស្ស​នៅ​បន្ទប់​ពិសោធ​(ជាពិសេស​លើ​មុខវិជ្ជា​វិទ្យាសាស្រ្ត​ពិត​) ការ​ដាក់​ប្រធានបទ​ស្រាវជ្រាវ​តាម​មុខវិជ្ជា​នី​មួយ​ៗ ការ​ដាក់​ឱ្យ​សិស្ស​ធ្វើ​កិច្ចការ​ស្រាវជ្រាវ​សម្រាប់​ការប្រកួត​តាំង​ពិ​ព័រ​ណ៌​ប្រចាំឆ្នាំ​របស់​សាលា​ និង​ការ​ដាក់​សំណួរ​ស្រាវជ្រាវ​តាមរយៈ​ទស្សនកិច្ច​សិក្សា​របស់​ពួកគេ​ម្នា​ក់ៗ​។

ក្រៅអំពី​នេះ​ ក្រោម​ការ​សហការ​ជាមួយ​ក្រសួង​ ស្ថាប័នរដ្ឋ​ និង​ឯកជន​ ជា​លក្ខណៈ​ជាតិ​ និង​អន្តរជាតិ​ សិស្សានុសិស្ស​ អន្តរទ្វីប​ អាមេរិកាំង​ ក៏​ត្រូវ​បាន​លើកទឹកចិត្ត​ និង​ផ្តល់​ឱកាស​ឱ្យ​ចូលរួម​ដើម្បី​បណ្តុះ​ភាព​ក្លាហាន​ បង្ហាញ​ស្នាដៃ​ និង​បញ្ចេញ​សមត្ថភាព​របស់​ខ្លួន​ផង​ដែរ​ ហើយ​ពួកគេ​ជាច្រើន​រូប​ទទួល​បាន​រង្វាន់​ និង​ជ័យលាភី​គួរ​ឱ្យ​ស្ងើចសរសើរ។ ការស្រាវជ្រាវ​ ជាសកម្ម​ភាព​សិក្សា​មួយ​ដែល​ផ្តល់​នូវ​ពុទ្ធិ​យ៉ាង​ទូលំទូលាយ​ និងរឹងមាំសម្រាប់​សិស្សានុសិស្ស​ ហើយដែល​ជា​កម្មវិធី​អប់រំ​ និង​បណ្តុះបណ្តាល​នៃ​ប្រទេស​ជឿន​លឿន​ផ្សេង​ៗលើ​ពិភពលោក​បាន​អនុវត្ត​ និង​ផ្តល់​តម្លៃ​យ៉ាង​ខ្លាំង​បំផុត​ដូចជា​នៅ​សហរដ្ឋអាមេរិក​ ណូវែល​ហ្សេ​ឡង់​ សឹង្ហ​បុរី​ អូស្រ្តាលី​ ជប៉ុន​ អង់គ្លេស​ បារាំង​ ជាដើម​។ តាមរយៈ​កម្មវិធី​សិក្សា​ស្រាវជ្រាវ​នេះ​ គឺជា​ការ​បណ្តុះ​ និង​ផ្តល់​ឱ្យ​សិស្សានុសិស្ស​នូវ​សារប្រយោជន៍​ដ៏​សម្បូរ​បែបជា​ច្រើន​ដូចជា​៖

  • បណ្តុះនូវទម្លាប់ស្រាវជ្រាវដល់សិស្សានុសិស្សដើម្បីអភិវឌ្ឍខ្លួនប្រកបដោយសមត្ថភាព។
  • បណ្តុះនូវមូលដ្ឋានគ្រឹះលើកិច្ចការស្រាវស្រាវដើម្បីភាពជោគជ័យនៃការសិក្សាបន្ត វិស័យការងារ ឬផ្នែកអាជីវកម្មខាងក្នុង និងខាងក្រៅប្រទេសរបស់ពួកគេនាពេលអនាគត។
  • សិស្សានុសិស្សទទួលនូវចំណេះដឹងបន្ថែម ឬចំណេះដឹងថ្មីជានិច្ច។
  • ធ្វើឱ្យសិស្សានុសិស្សស្វែងយល់កាន់តែច្បាស់ និងស៊ីជម្រៅនូវប្រធានដែលពួកគេធ្វើការស្រាវជ្រាវ និងទទួលបានពុទ្ធិដ៏រឹងមុំាសម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួន។
  • ធ្វើឱ្យសិស្សានុសិស្សទទួលបានលទ្ធផលល្អប្រសើរសម្រាប់ការសិក្សារបស់ពួកគេ។
  • បង្ហាត់បង្រៀនដល់សិស្សានុសិស្សនូវទម្លាប់ធ្វើការម្នាក់ឯង ឬជាក្រុមប្រកដោយប្រសិទ្ធភាព។
  • បណ្តុះនូវស្មារតីការងារក្រុម និងការសហការដល់សិស្សានុសិស្ស។
  • បណ្តុះនូវទំនួលខុសត្រូវ និងការធ្វើទំនាក់ទំនងដល់សិស្សានុសិស្ស។
  • ធ្វើឱ្យសិស្សមានភាពស្ទាត់ជំនាញក្នុងការសិក្សាស្រាវជ្រាវ និងទទួលបានមានវិសាលភាព និងគុណភាពនៃចំណេះដឹងផ្សេងៗ។
  • ពួកគេមានការអភិវឌ្ឍសមត្ថភាពបច្ចេកវិជ្ជា ឬព័ត៌មានវិទ្យាផ្សេងៗ។
  • ធ្វើឱ្យពួកគេក្លាយជាធនធានមនុស្សប្រកបដោយសក្តានុពលនាពេលអនាគតសម្រាប់សង្គម និងពិភពលោក។