កម្មវិធីប្រឡងឆមាសលើកទី២ ថ្នាក់ទី៦

កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤ គណៈកម្មការ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាសៀមរាប បានរៀបចំកម្មវិធីប្រឡងឆមាសលើកទី២ សម្រាប់សិស្សានុសិស្សថ្នាក់ទី៦។ សូមបញ្ជាក់ថា ការប្រឡងឆមាសលើកទី២នេះ ត្រូវបានរៀបចំនៅសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាសៀមរាប។ ការប្រឡងនេះត្រូវបានប្រព្រឹត្តទៅយ៉ាងរលូនដោយមានការសហការល្អពី លោកគ្រូ-អ្នកគ្រូ ដែលជាអនុរក្ស និងគណៈកម្មការសាលា។ លើសពីនេះទៅទៀត សិស្សានុសិស្សបានអនុវត្តទៅតាមបទបញ្ញត្តិប្រឡងយ៉ាងខ្ជាប់ខ្ជួនដោយមិនមានការលួចចម្លងសំណៅឯកសារណាមួយឡើយ។​ នេះ​ជា​សក្ខីភាព​បញ្ជាក់​ពី​វិន័យ​របស់​សិស្ស​ និង​ការ​ប្ដេជ្ញា​ចិត្ត​របស់​ពួកគេ​ចំពោះ​សុចរិតភាពនៃការ​សិក្សា។ អនុរក្សបានដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាឱ្យមានដំណើរការដោយរលូន​ នៃការប្រឡង។ លោកគ្រូអ្នកគ្រូមានការប្រុងប្រយ័ត្នក្នុងការត្រួតពិនិត្យសកម្មភាព និងវិន័យរបស់សិស្ស ​នៅកំឡុងពេលប្រឡង។ លោកគ្រូអ្នកគ្រូដែលជាអនុរក្ស ក៏បានផ្តល់នូវការណែនាំ និងទិសដៅក្នុងការប្រឡងបានយ៉ាងច្បាស់លាស់ដល់សិស្សផងដែរ ។

 

តំណរភ្ជាប់កាន់ Facebook Page