លោកស្រី សុង ចរិយា នាយិកាស្តីទីផ្នែកធនធានមនុស្ស

លោកស្រី សុង ចរិយា

លោកស្រី សុង ចរិយា ចូលបំពេញការងារនៅក្រុមហ៊ុន ម៉េងលី ជេ. គួចអេឌ្យូខេសិននៅខែវិច្ឆិកា ឆ្នាំ២០១៦ ក្នុងតួនាទីជាប្រធានគ្រប់គ្រងផ្នែកជ្រើសរើសបុគ្គលិក លុះនៅឆ្នាំ២០១៨ លោកស្រីត្រូវបានផ្តល់ឱកាស និងដំឡើងតួនាទីទៅជាប្រធានផ្នែកធនធានមនុស្ស មានទំនួលខុសត្រូវមើលលើផ្នែកធនធានមនុស្សទាំងស្រុង។ លោកស្រីមានបទពិសោធន៍ជាង១០ឆ្នាំនៅក្នុងវិស៍យខុសៗគ្នាដូថជា មន្ត្រីធនធានមនុស្ស ប្រធានក្រុមផ្នែកលទ្ធកម្មុំនៅក្នុងវិស័យរោងចក្រ មន្រ្តីធនធានមនុស្សនិងទំនាក់ទំនងផ្ទៃក្នុងនៅក្នុងវិស័យម្ហូប អាហារ និងអ្នកជំនាញផ្នែកធនធានមនុស្សជាន់ខ្ពស់នៅក្នុងវិស័យទូរគមនាគមន៍។

លោកស្រីទទួលបានបរិញ្ញាបត្រអប់រំបង្រៀនភាសាអង់គ្លេសពីសាកលវិទ្យាល័យបៀលប្រាយ និងបានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកធុរកិច្ចទូទៅពីសាកលវិទ្យាល័យបៀលប្រាយផងដែល៕