លោក ឃៀង វាសនា នាយករងកម្មវិធីសិក្សាទទួលបន្ទុកកម្មវិធីកុំព្យូទ័រ

លោក ឃៀង វាសនា

លោក​ ឃៀង​ វាសនា​ បាន​បញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ ផ្នែក​គ្រប់គ្រង​ប្រព័ន្ធ​ព័ត៌មាន​វិទ្យា​ ពី​សកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​ ក្នុង​ឆ្នាំ២០០៥​ ហើយក៏​បាន​បញ្ចប់​ ថ្នាក់អនុបណ្ឌិត​សិក្សា​អភិវឌ្ឍន៍​ នៅ​សាកល​វិទ្យាល័យ​ភូមិ​ន្ន​ភ្នំពេញ​ ក្នុង​ឆ្នាំ២០១៥​ ផង​ដែរ​។

លោក​បាន​ចូល​បម្រើការ​នៅក្នុង​ក្រុមហ៊ុន​ ម៉េ​ងលី​ ជេ​. គួច​ អេ​ឌ្យូ​ខេ​សិន​ នៅ​ថ្ងៃទី១៩​ ខែកញ្ញា​ ឆ្នាំ២០១៥​ ក្នុងនាម​ជា​ប្រធាន​គ្រូ​កុំព្យូទ័រ​នៅ​សា​សា​រៀន​ អន្តរទ្វីប​ អាមេរិកាំង​ ដែល​គ្រប់គ្រង​ទៅលើ​កម្មវិធី​សិក្សា​កុំព្យូទ័រ​តាំងពី​បឋមសិក្សា​ ដល់​មធ្យមសិក្សា​ ក្នុង​កម្មវិធី​ចំណេះដឹង​ទូទៅ​ភាសាខ្មែរ​។ មុន​ពេល​លោក​ចូល​បម្រើការ​នៅក្នុង​ក្រុមហ៊ុន​ ម៉េ​ងលី​ ជេ​. គួច​ អេ​ឌ្យូ​ខេ​សិន​ លោក​ធ្លាប់​ជា​អ្នកបម្រើ​ការងារ​នៅ​អង្គការ​។

គោលបំណង​របស់​កម្មវិធី​សិក្សា​កុំព្យូទ័រ​នេះ​ គឺ​ដើម្បី​ឱ្យ​សិស្សានុសិស្ស​អាច​ទទួល​បាន​នូវ​ចំណេះដឹង​ផ្នែក​បច្ចេកវិទ្យា​ទំនើប​ ជាពិសេស​បច្ចេកវិទ្យា​ព័ត៌មាន​វិទ្យា​ ដែល​ត្រូវ​បាន​ប្រើប្រាស់​ពាសពេញ​សកលលោក​ ក្នុង​វិ​ស័យ​ផ្សេង​ៗដែល​តម្រូវ​អោយ​មនុស្ស​ម្នា​ក់ៗ​ត្រូវ​មាន​ជំនាញ​ និង​ចំណេះដឹង​ផ្នែក​កុំព្យូទ័រ​ ដោយ​ខាន​ពុំ​បាន​ ក្នុង​ការ​បំពេញការងារ​ប្រចាំថ្ងៃ​។ ដោយ​មើលឃើញ​ពី​តម្រូវការ​ដ៏​ចាំបាច់​នេះ​ សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ បាន​បង្កើត​កម្មវិធី​បណ្តុះបណ្តាល​ផ្នែក​កុំព្យូទ័រ​ឡើង​ ដើម្បី​ ផ្តល់​ជូន​សិស្សានុសិស្ស​ នូវ​ចំណេះដឹង​ និង​ជំនាញ​កុំព្យូទ័រ​ពិតប្រាកដ​ ព្រមទាំង​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​បំពេញការងារ​របស់​ខ្លួន​ប្រកបដោយ​ជោគជ័យ​ទៅ​អនាគត​។