លោកមុយ យូលែង អនុប្រធានគ្រូ នៃកម្មវិធីសិក្សាភាសាអង់គ្លេស

លោកមុយ យូលែង

អនុប្រធានគ្រូ នៃកម្មវិធីសិក្សាភាសាអង់គ្លេស សាខាសៀមរាប

លោក មុយ យូលែង បានកើតនៅថ្ងៃទី​០៩ ខែតុលា ឆ្នាំ១៩៩៦​ នៅភូមិតាវៀន ឃុំសាលាកំរើក ខេត្តសៀមរាប ប្រទេសកម្ពុជា។ លោកជាកូនច្បងនៅក្នុងគ្រួសារ។​​​ លោកបានបញ្ចប់ថ្នាក់វិទ្យាល័យនៅឆ្នាំ២០១៤ ហើយ​បានបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ​អក្សរសាស្រ្តអង់គ្លេសផ្នែកបង្រៀននៅសកលវិទ្យាល័យ សៅអ៊ីសថ៍អេយសៀ​(USEA)​ នៅខេត្តសៀមរាប។ បច្ចុប្បន្ន លោកកំពុងតែបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ​​ជាន់ខ្ពស់ផ្នែកវិទ្យាសាស្ត្រអប់រំនៅសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា(CUS) នៅខេត្តសៀមរាប។​

លោកបានចាប់ផ្តើមការងារជាគ្រូបង្រៀនភាសាអង់គ្លេសតាមសាលាឯកជនផ្សេងៗ និងអង្គការក្រៅរដ្ធាភិបាលតាំងពីឆ្នាំ២០១៤មកម្លេះ។ រហូតមកដល់ឆ្នាំ២០២១​ លោកបានចូលបំរើការងារជាគ្រូបង្រៀនភាសាអង់គ្លេសពេញម៉ោងនៅសាលារៀនអន្តរទ្វីបអាមេរិកាំង​​ សាខាផ្សាថ្មី​។ ប៉ុន្តែនៅឆ្នាំ២០២២លោកគ្រូបានប្តូរមកធ្វើការ​​ សាលារៀនអន្តរទ្វីបអាមេរិកាំង​​ សាខាសៀមរាបវិញ។

យោងទៅតាមការខិតខំប្រឹងប្រែង ភាពច្នៃប្រឌិត ទំនួលខុសត្រូវខ្ពស់ និងការប្ដេជ្ញាចិត្តរបស់លោកគ្រូត្រូវបានដំឡើងតួនាទីជាអនុប្រធានគ្រូ នៃកម្មវិធីភាសាអង់គ្លេសនៅថ្ងៃទី០១ ខែសីហា ឆ្នាំ ២០២៤ ដើម្បីជួយសម្រួលដល់កម្មវិធីភាសាអង់គ្លេសសម្រាប់ថ្នាក់ក្រោមមត្តេយ្យ​ មត្តេយ្យ បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ ក្នុងកម្មវិធីចំណេះទូទៅខ្មែរនៅសាលាអន្តរទ្វីបអាមេរិកកាំង សាខាសៀមរាប។

ពួកយើងជាគណកម្មការនឹងបន្តខិតខំប្រឹងប្រែង ដើម្បីធានាអោយបាននូវគុណភាពអប់រំ​ វិន័យ សេវាកម្ម​ ជូនកូនៗសិក្សានុសិស្ស​និងអ្នកអាណាព្យាបាល។​​​​​ ជាចុងក្រោយខ្ញុំបាទសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​ចំពោះ​លោក លោកស្រីជាមាតាបិតា អ្នកអាណាព្យាបាលដែលបានជ្រើសរើសសាលារៀន អន្តរទ្វីប អាមេរិកាំង សម្រាប់បណ្តុះបណ្តាលបុត្រធីតារបស់លោកអ្នក។