លោក ម៉ាក់ ផល្លីម
ប្រធានគ្រូកីឡា និងវិន័យ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាសៀមរាប
លោក ម៉ាក់ ផល្លីម បានបញ្ចប់ការសិក្សាបរិញ្ញាបត្រ ផ្នែកទស្សនៈវិជ្ជា នៃសាកលវិទ្យាល័យ Banaras Hindu University (BHU) ប្រទេសឥណ្ឌា នៅក្នុងឆ្នាំ២០១៥។ លោកបានចូលបំរើការងារនៅសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាភ្នំពេញ នៅថ្ងៃទី២៤ ខែវិច្ឆកា ឆ្នាំ២០១៥ ក្នុងតួនាទីជាគ្រូកីឡាការ៉ាតេ-ដូ ក្រៅម៉ោង ដោយ ផ្អែកលើសមត្ថភាព ក្តីស្រឡាញ់ ការចង់ចេះចង់ដឹង និងចង់អភិវឌ្ឍន៍ខ្លួន លោកបានចូលបំរើការងារ នៅសាលារៀនអន្តរទ្វីប អាមេរិកាំង សាខាសៀមរាប នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ ក្នុងតួនាទីជាប្រធានគ្រូកីឡា និងវិន័យ ។
សាលារៀន អន្តរទ្វីប អាមេរិកាំងគឺជាសាលាចំណេះដឹងទូទៅឯកជនដែលមានកម្មវិធីសិក្សាសម្បូរបែបនិងទទួលស្គាល់ដោយក្រសួង អប់រំ យុវជន និងកីឡា។ កីឡាគឺជាផ្នែកមួយដ៍សំខាន់ក្នុងការចូលរួមចំណែករបណ្ដុះបណ្ដាលសមត្ថភាព ស្មារតី កាយសម្បទា និងទេពកោសល្យ របស់សិស្សានុសិស្សឱ្យកាន់តែទទួលបាននូវប្រសិទ្ធភាពខ្ពស់ ស្របតាមតម្រូវការ និងការវិវឌ្ឍយ៉ាងឆាប់រហ័សរបស់សិស្សានុសិស្សផងដែរ។ ក្នុងនោះកីឡាបានចងចំណងមិត្តភាព រវាងសង្គមមួយ ទៅសង្គមមួយ ប្រទេសជាតិមួយទៅប្រទេសជាតិមួយទៀត ឲ្យកាន់តែរឹងមាំ។ វិន័យគឺជាច្បាប់បញ្ញត្ត ឲ្យប្រព្រឹត្តនៅសេចក្តីត្រឹមត្រួវ ប្រកាន់ខ្ជាប់នៅការប្រព្រឹត្តិល្អ ទាំងកាយ វាចា និងចិត្ត ដើម្បីឲ្យសិស្សានុសិស្សទាំងអស់ ជោគជ័យក្នុងការសិក្សា និងការរស់នៅក្នុងសង្គម។