ពិធីជួបជុំបញ្ចប់ឆ្នាំសិក្សា២០២១-២០២២ ថ្នាក់ក្រោមមត្តេយ្យនិងមត្តេយ្យសិក្សា

នៅពេលព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ គណៈកម្មការ លោកគ្រូ អ្នកគ្រូ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង
បានប្រារព្ធកិច្ចប្រជុំបូកសរុបការងារអប់រំឆ្នំាសិក្សា២០២១-២០២២ និងតម្រង់ទិសការងារអប់រំឆ្នាំសិក្សាថ្មី ២០២២-២០២៣ ដោយមានលោកគ្រូ អ្នកគ្រូចូលរួមប្រមាណជាង ៦០០ នាក់ ក្រោមអធិបតីភាព អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុនម៉េងលី ជេ. គួច អេឌ្យូខេសិន។