បទបង្ហាញស្តីពីអាហារូបករណ៍ នៃសាលា CamEd Bussiness School

កាលពីថ្ងៃសុក្រ ទី១៥ ខែមីនា ឆ្នាំ២០២៣ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាសៀមរាបបានសហការជាមួយសាលា CamEd Business School រៀបចំធ្វើបទបង្ហាញ ស្ដីអំពី អាជីពគណនេយ្យ និងសវនកម្ម ទៅកាន់សិស្សានុសិស្សថ្នាក់ទី១២ ។​ គោលបំណងនៃការធ្វើបទបង្ហាញនេះគឹដើម្បីឱ្យសិស្សានុសិស្សយល់ពីជំនាញគណនេយ្យ និងសវនកម្ម ព្រមទាំងយល់ដឹងពីព័ត៌មានស្តីពីអាហារូបករណ៍ និងតម្រង់ទិសក្នុងការជ្រើសរើសជំនាញឱ្យបានត្រឹមត្រូវខណៈពេលនឹងបញ្ចប់ការប្រឡងសញ្ញាបត្រទុតិយភូមិនាពេលខាងមុខ។