កាលពីថ្ងៃអង្គារ ទី០២ ខែកក្កដា ឆ្នាំ២០២៤ ទីភ្នាក់ងារគ្លីនិករ៉ាក់ បានចុះបណ្តុះបណ្តាលវិជ្ជាជីវៈ ជូនដល់សិស្សានុសិស្សថ្នាក់ទី៧ ដល់ទី៩ នៃសាលារៀន អន្តរទ្វីបអាមេរិកាំង (AIS)។ ក្នុងនោះសិស្សានុសិស្សនៃសាលារៀន អន្តរទ្វីប អាមេរិកាំង ក៍បានចូលរួមក្នុងកម្មវិធីដ៍មានអត្ថន័យមួយនេះដែរ។ កម្មវិធីសិក្ខាសាលានេះពិតជាមានសារៈសំខាន់ណាស់ក្នុងការផ្ដល់ចំណេះដឹងពី៖
- ស្ថានភាពទូទៅ នៃជំងឺមហារីកមាត់ស្បូន
- ប្រភេទមេរោគអេច.ភី.វី
- កត្តាប្រឈមហារីកមាត់ស្បូន
- រោគសញ្ញាមហារីកមាត់ស្បូន
- វិធីបង្ការ
នេះជាកម្មវិធីសិក្ខាចូលរួមតម្រង់ទិសដល់សិស្សានុសិស្សថ្នាក់មធ្យមសិក្សាទុតិយភូមិ ឱ្យមានការប្រុងប្រយ័ត្ន និងវិធីបង្ការពីជម្ងឺ។
តំណរភ្ជាប់កាន់ Facebook Page: https://www.facebook.com/ais.mjqeducation/posts/pfbid0FYGaWUcR4RgEM6jy41WKuLKG7oSLo5eKwfyDJWYhdqUayqcktPAnhvHHeneSBRFYl