របៀបបង្កើតវីដេអូ និងការណែនាំអំពីអ្នកបង្កើតមាតិកា

អត្ថបទព័ត៌មានស្តីពីបច្ចេកវិទ្យា
ក្រោមប្រធានបទ “របៀបបង្កើតវីដេអូ និងការណែនាំអំពីអ្នកបង្កើតមាតិកា”
អត្ថបទដកស្រង់ដោយ : ពៅ វិច្ឆ័យ
#MJQE#AmericanInterconSchool

តើអ្នកមានក្តីស្រមៃចង់ក្លាយជា Vlogger ឬ Contents Creator ទេ?
តើអ្នកត្រៀមខ្លួនហើយឬនៅក្នុងការបញ្ឆេះចំណង់ចំណូលចិត្តរបស់អ្នកលើការនិទានរឿង និងការច្នៃប្រឌិតបែបឌីជីថល?
ខាងក្រោមនេះជាកម្មវិធីមួយចំនួន មានប្រយោជន៍បំផុតឥតគិតថ្លៃ ដើម្បីជួយអ្នកក្លាយជាអ្នកជំនាញបង្កើតមាតិកាវីដេអូអាជីព៖

១. កម្មវិធីកែសម្រួល (Editing Software)
InShot, Canva, Filmora : ទាំងបីកម្មវីនេះគឺជាកម្មវិធីកាត់តវីដេអូ រចនាក្រាហ្វិកឥតគិតថ្លៃ ងាយស្រួលប្រើប្រាស់ ជាពិសេសការកែសម្រួលនៅលើទូរសព្ទ ឬថេប្លេត ដែលជាកម្មវិធីឥតគិតថ្លៃរួមមានការផ្លាស់ប្តូរចលនា សំឡេង តន្ត្រី ជាជម្រើសល្អក្នុងការបន្ថែមលើវីដេអូ។
ពាក្យគន្លឹះ (Keywords) : ប្រសិនបើអ្នកចង់ឱ្យអ្នកទស្សនា អាចស្វែងរកវីដេអូរបស់អ្នកបានយ៉ាងងាយស្រួល អ្នកត្រូវគិតអំពីពាក្យអ្វីដែលអ្នកទស្សនាអាចប្រើនៅពេលស្វែងរកវីដេអូនៅលើបណ្ដាញសង្គមផ្សេងៗ ដែលពួកគេកំពុងស្វែងរកញឹកញាប់ សំណួរដែលគេស្វែងរកញឹកញាប់បំផុត នឹងកើតឡើងដោយស្វ័យប្រវត្តិនៅក្នុងប្រអប់ស្វែងរក និងនៅផ្នែកខាងលើនៃលទ្ធផលស្វែងរក។

២. Surfer SEO : វាគឺជាឧបករណ៍តូចមួយដែលងាយស្រួលអាចជួយប្រាប់អ្នកអំពីរបៀបដែលចំណងជើងវីដេអូរបស់អ្នកមានប្រយោជន៍សម្រាប់អ្នកដែលកំពុងស្វែងរកមាតិកាទាក់ទងនឹងប្រធានបទនោះ។
រូបភាពតូចៗ និងការបង្កើតអេក្រង់ចំណងជើង (Thumbnail and Title Screen Creation)
វិធីមួយដើម្បីបង្កើតរូបភាពតូចដ៏អស្ចារ្យដែលអ្នកទស្សនានឹងចុចមើលវីដេអូរបស់អ្នកនៅលើ Facebook ឬបណ្តាញសង្គមផ្សេងៗ។ សូមក្រឡេកមើលរូបភាពតូចៗឧទាហរណ៍មួយចំនួនដែលអ្នកផ្សេងទៀតបានប្រើនៅពេលបង្កើតវីដេអូដែលមានខ្លឹមសារស្រដៀងគ្នា ហើយគិតអំពីអ្វីដែលអ្នកអាចធ្វើបានដើម្បីធ្វើឱ្យវីដេអូរបស់អ្នកលេចធ្លោ។

៣. Canva, Adobe Express : កម្មវីពីរនេះជាមុខងារសំខាន់ជំនួយដល់ការបង្កើតរូបភាពរដ៏អស្ចារ្យ រចនា និងវីដេអូដែលអាចប្រើបានទាំងអស់ក្នុងពេលតែមួយ ងាយស្រួលប្រើ។ វាផ្តល់នូវការណែនាំជា    ជំហានៗ និងការគាំទ្រយ៉ាងងាយស្រួលអំពីរបៀបបង្កើតរូបភាពតូចៗ និងមានគំរូឥតគិតថ្លៃជាច្រើន និងក្រាហ្វិកដ៏ស្រស់ស្អាត។

៤. វីដេអូបន្ថែម (Extra Footage)
Pexels, Pixabay : គេហទំព័រទាំងពីរនេះដែលផ្តល់ឱ្យអ្នកនូវជម្រើសជាច្រើនសម្រាប់ស្វែករកវីដេអូដោយឥតគិតថ្លៃ មានវីដេអូប្លែកៗជាច្រើនពុំជាប់កម្មសិទ្ធិ។

៥. បែបផែនសំឡេង (Sound Effects)
Freesound, Uppbeat, Foley : អ្នកអាចទាញយកបែបផែនសំឡេងផ្សេងពីគេហទំព័រទាំងបីនេះ ដែលមានសំឡេងជាច្រើនប្រភេទ រួមទាំងតន្ត្រីផងដែរ។

ខ្ញុំសង្ឃឹមថាកម្មវិធីមួយចំនួនខាងលើនេះ នឹងអាចជួយអ្នកផ្លាស់ប្តូរការផលិតវីដេអូកាន់តែមានគុណភាព និងមានភាពទាញ ជាទីចាប់អារម្មណ៍ទ្វេដង។