កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ គណៈគ្រប់គ្រងនៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំធ្វើបទបង្ហាញស្តីពី៖ ការតម្រង់ទិសទៅមហាវិទ្យាល័យ ជូនដល់សិស្សានុសិស្សពីថ្នាក់ទី១២ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង។ ការធ្វើបទបង្ហាញនេះមានគោលបំណងចង់ឱ្យសិស្សានុសិស្សយល់ច្បាស់ពីខ្លួនឯងឱ្យកាន់តែច្បាស់មុននឹងសិក្សាជំនាញអ្វីមួយ។ មួយវិញទៀត ការស្គាល់ពីខ្លួនឯង ធ្វើឱ្យយើងបង្កើននូវចំណេះដឹងខ្លួនឯង មានសមត្ថភាពក្នុងការចេះវាយតម្លៃ ចេះដោះស្រាយបញ្ហា និងអាចធ្វើការសម្រេចចិត្តលើការសិក្សាជំនាញ ឬគោលដៅនៃជីវិតបានត្រឹមត្រូវ ហើយល្អប្រសើរ។