ការកម្សាន្តបែបអប់រំតាមប្រព័ន្ធបច្ចេកវិទ្យា

អត្ថបទព័ត៌មានស្តីពីការកម្សាន្ត និងការអប់រំ
ក្រោមប្រធានបទ៖ “ការកម្សាន្តបែបអប់រំតាមប្រព័ន្ធបច្ចេកវិទ្យា”
អត្ថបទដកស្រង់ដោយ : ឃី គីមស្រៀ
#MJQE#AmericanInterconSchool

ការកម្សាន្តបានជួយជំរុញ និងបង្កើនការលើកទឹកចិត្តរបស់កូនសិស្សក្នុងការចូលរួមចែករំលែកនូវចំណេះដឹងថ្មីៗ បទពិសោធ ព្រមទាំងជំរុញឱ្យកូនសិស្សកាន់តែមានការយកចិត្តទុកដាក់ផ្តោតអារម្មណ៍រៀនសូត្រ។ ឧទាហរណ៍ថា អ្នកចង់បង្កើននូវចំណេះដឹងភាសាអង់គ្លេសតាមរយៈប្រព័ន្ធ      បច្ចេកវិទ្យា ហើយការបង្កើនចំណេះដឹងភាសាអង់គ្លេសមានដូចជា ការស្តាប់វិទ្យុកម្សាន្តតាមកម្មវិធីផតខាស់ (Podcasts) ការអានប្លុកស្ប៉ត (Blogspots) ការមើលកុន ( watching films) ការមើលទូរទស្សន៍ ការលេងហ្គេម ការមើលទស្សនាវីដេអូខ្លីៗក្នុង YouTube ជាដើម។

ដូចគ្នាផងដែរ ផតខាសបានចាប់ផ្តើមធ្វើជាគំរូដល់គោលគំនិតនៃការអប់រំ ដោយកម្មវិធីវិទ្យុមួយចំនួនក៏មាននៅក្នុងប្រព័ន្ធបច្ចេកវិទ្យានេះផងដែរ។ វាមិនត្រឹមតែមានខ្លឹមសារអប់រំ ដែលគ្រាន់តែអាចស្ដាប់កម្សាន្តបានតែប៉ុណ្ណោះទេ ប៉ុន្តែក៏មានផតខាស ដែលត្រូវបានប្រើជាឧបករណ៍ដើម្បីយកប្រើក្នុងការអប់រំផងដែរ។ ប្រជាប្រិយភាពរបស់កម្មវិធីមួយនេះបានកើនឡើងផងដែរ ដោយមានការគាំទ្រ និងប្រើប្រាស់ជាប្រចាំនៅជុំវិញពិភពលោក។ តំណភ្ជាប់ខាងក្រោមនេះជាកម្មវិធីផតខាសមួយដែលខ្ញុំបានបង្កើតឡើងទុកជាការស្តាប់កម្សាន្តក្នុងលក្ខណៈអប់រំ និងចែករំលែកក្នុងការធ្វើនិក្ខេបបទស្រាវជ្រាវ ក៏ដូចជាការបង្កើននូវចំណេះដឹងភាសាអង់គ្លេសផងដែរ។

ការអានប្លក់ក៏ជាសកម្មភាពកម្សាន្តមួយដែលអាចជួយដល់ការអប់រំផងដែរ។ ការអានប្លក់បានផ្តល់នូវអត្ថប្រយោជន៍ដល់អ្នកអានតាមវិធីពីរយ៉ាង៖ ទីមួយ អ្នកកំពុងអានអ្វីដែលអ្នកកំពុងអាន និងទីពីរ អ្នកកំពុងកែលម្អវាក្យសព្ទរបស់អ្នកឱ្យបានប្រសើរឡើងក្នុងពេលតែមួយ។ ចំពោះអ្នកនឹងជួបប្រទះពាក្យដែលថ្មីទាំងស្រុង ហើយការអានប្លក់នឹងផ្តល់ឱ្យអ្នកនូវគំនិតថ្មីៗល្អៗអំពីការប្រើប្រាស់ពាក្យ ពោលគឺរបៀបនៅក្នុងការប្រើប្រាស់ពាក្យនៅក្នុងល្បះ ឬប្រយោគជាដើម។ និយាយរួមទៅ វាជាគន្លឹះមួយក្នុងការអភិវឌ្ឍវាក្យសព្ទ ដើម្បីយកទៅប្រើការនៅក្នុងការប្រាស្រ័យទាក់ទងជាភាសាអង់គ្លេស។ នេះគឺជាតំណភ្ជាប់មួយនៃគេហទំព័រប្លក់ ដែលខ្ញុំបានសរសេរឡើងជាភាសាអង់គ្លេស។

ការមើលកុនមានខ្លឹមសារអប់រំបានបង្ហាញខ្លួននៅដើមឆ្នាំ១៩៤៣ ដូចជារឿង Private Snafu ហើយនៅតែអាចឃើញនៅក្នុងខ្សែភាពយន្តដូចជារឿង An Inconvenient Truth ជាដើម។ បន្ទាប់ពី        សង្គ្រាមលោកលើកទី២ ការកម្សាន្តបែបអប់រំបានផ្លាស់ប្តូរឆ្ពោះទៅរកទូរទស្សន៍។ កម្មវិធីទូរទស្សន៍ចែកចេញជាបីប្រភេទធំៗ៖ អ្នកដែលមានបំណងអប់រំជាចម្បង អ្នកដែលមានសញ្ញាបត្រខ្ពស់ទាំងការអប់រំ និងការកម្សាន្ត និងកម្មវិធីកម្សាន្តដែលមានខ្លឹមសារតម្លៃអប់រំ។ ចំពោះល្បែងកម្សាន្តបែបអប់រំតាមរយៈការលេងល្បែងកម្សាន្ត (Games) ជាភាសាអង់គ្លេស ក៏បានបំពេញគោលបំណងនៃការអប់រំមួយចំនួនផងដែរ។ ជាទូទៅ ហ្គេមមួយចំនួនត្រូវបានបង្កើតឡើងដោយមានបញ្ចូលទាំងការអប់រំ ទាំងការកម្សាន្ត។ ប្រភេទហ្គេមដូចជា ក្តារ រូបភាពលើកាត សំណួរ និងវីដេអូហ្គេម ត្រូវបានយកទៅប្រើប្រាស់ក្នុងបរិបទការអប់រំ ក៏ដូចជាការជំរុញ និងលើកទឹកចិត្តកូនសិស្សឱ្យយកចិត្តទុកដាក់រៀនសូត្រ។ ហ្គេមអប់រំក៏ត្រូវបានចាត់ទុកជាឧបករណ៍ជំនួយការដ៏ល្អមួយដែលអាចបង្រៀនសិស្សនូវមុខវិជ្ជាជាក់លាក់ណាមួយ ហើយវាក៏ជួយពង្រីកនូវគំនិត ពង្រឹងការអភិវឌ្ឍ ការស្វែងយល់អំពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ឬវប្បធម៌ ហើយក៏អាចបណ្តុះនូវជំនាញទន់ណាមួយផងដែរ។

សរុបសេចក្តីមក ការកម្សាន្តបែបអប់រំតាមរយៈប្រព័ន្ធបច្ចេកវិទ្យាដូចដែលបានរៀបរាប់ខាងលើនេះ ពិតជាអាចជួយសម្រប់សម្រួលដល់ការអប់រំទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ។

អត្ថបទដកស្រង់ បកប្រែ និងកែសម្រួលចេញពី៖
- https://anchor.fm
- https://instructorkim.blogspot.com/2021/09/5-powerful-ways-to-be-professional-at.html
- https://en.wikipedia.org